ច្បាប់ និងបទបញ្ញត្តិ
ឯកសារ និងការបោះពុម្ពផ្សាយ
ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំស្តីពី ការអនុវត្តស្តង់ដារគណនេយ្យសាធារណៈកម្ពុជាមូលដ្ឋានសាច់ប្រាក់ និងការរៀបចំផែនការសកម្មភាពកែតម្រូវចំណុចខ្វះខាត
នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈួន សំរឹទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អ.ស.ប) បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តស្តង់ដារគណនេយ្យសាធារណៈកម្ពុជាមូលដ្ឋានសាច់ប្រាក់ និងការរៀបចំផែនការសកម្មភាពកែតម្រូវចំណុចខ្វះខាត តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគ្រប់គ្រងគម្រោង និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុគម្រោងក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ WB, IFAD, AFD និង JICA ព្រមទាំំងសហការីពាក់ព័ន្ធនៃ អ.ស.ប.។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បី៖ ១) បន្តផ្សព្វផ្សាយ និងរំលឹកឡើងវិញដល់គ្រប់ភ្នាក់ងារប្រតិបត្តិ និងអង្គភាពអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទ ២០២០ តទៅ; និង ២) ពិនិត្យលើចំណុចខ្វះខាតរបស់គម្រោង/កម្មវិធី ដែលបានរកឃើញដោយក្រុមហ៊ុនសវនករ ឯករាជ្យក្នុងកិច្ចសវនកម្មប្រចាំឆ្នាំ២០២១ និងក្នុងឆ្នាំកន្លងទៅ និងដាក់ចេញនូវយន្តការដោះស្រាយ តាមរយៈការរៀបចំផែនការកែតម្រូវចំណុចខ្វះខាតទាំងនោះ (Audit Corrective Action Plan)។








ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការតម្រង់ទិស អាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ការតម្រង់ទិសអាទិភាព គោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ […]
កម្ពុជា-កូរ៉េ ពិភាក្សាគម្រោងអភិវឌ្ឍន៍លើវិស័យអាទិភាព ដែលមានប្រាក់កម្ចី ១.៥ប៊ីលានដុល្លារ និងជំនួយឥតសំណងជាង ៥០លានដុល្លារ
(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ក្នុងវិស័យអាទិភាពមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉ លើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិត គោលនយោបាយលើកទី៤ ដែលបានរៀបចំឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ […]
កិច្ចទទួលជួបជាមួយមន្ត្រីជំនាញជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវណូម៉ូរ៉ា (Japan – ASEAN Financial Technical Assistance (JAFFA))
នាព្រឹកថ្ងៃអង្គារ ០៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំ អសប អគារ ក នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល […]
កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីប្រឹក្សាការិយាល័យនាយកប្រតិបត្តិតំណាងប្រទេសជាសមាជិករបស់ ADB
នាព្រឹកថ្ងៃអង្គារ ០៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងគ្រប់គ្រងបំណុល […]
កិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុប (EU)ប្រចាំនៅកម្ពុជា
នាព្រឹកថ្ងៃចន្ទ ០៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំ អសប អគារ ក នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) […]
កិច្ចប្រជុំរបស់ក្រុមប្រឹក្សានាយក នៃ AIIB នាទីក្រុងប៉េកាំង ប្រទេសចិន
នៅថ្ងៃទី០៩-១២ ខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងប៉េកាំង ប្រទេសចិន, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងជានាយកជំនួស (Alternate Director) ប្រចាំការិយាល័យទី ១១ (តំណាងប្រទេស Afghanistan, Cambodia, Indonesia, Lao PDR, Myanmar, Sri Lanka, និង Timor Leste) នៅក្រុមប្រឹក្សានាយកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី […]
សិក្ខាសាលាស្តីពី Standard Operating Procedures on Project Investment Management and Procurement for All Externally Financed Projects/Programs in Cambodia
នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំសិក្ខាសាលាស្តីពី Standard […]
សិក្ខាសាលាស្តីពី កាតព្វកិច្ចសារពើពន្ធក្នុងគម្រោង/កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
នៅថ្ងៃចន្ទ ០៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា, រាជធានីភ្នំពេញ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) សហការជាមួយធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) […]