នាយកដ្ឋានគ្រប់គ្រងបំណុល បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល លើការងារគ្រប់គ្រងបំណុលរដ្ឋ ដោយមានភារកិច្ច ដូចតទៅ៖
- រៀបចំ ត្រួតពិនិត្យ និងតាមដានការអនុវត្តឯកសារយុទ្ធសាស្រ្ត និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ
- វិភាគចីរភាពបំណុល ចង្កោមបំណុល ធាតុអំណោយនៃឥណទាន និងហានិភ័យបំណុលពាក់ព័ន្ធ ដោយរួមទាំងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ដែលអាចកើតចេញពីគម្រោងវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន
- គ្រប់គ្រង និងតាមដានហានិភ័យបំណុលពាក់ព័ន្ធ ដោយរួមទាំងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុដែលអាចកើតចេញពីគម្រោងវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន
- រៀបចំនីតិវិធីប្រតិបត្តិការក្នុងការគ្រប់គ្រងបំណុលសាធារណៈ (SOPs) និងការវាយតម្លៃប្រតិបត្តិការនៃការគ្រប់គ្រងបំណុលសាធារណៈ (DeMPA)
- គ្រប់គ្រងគណនីមូលនិធិបម្រុង (Contingency Fund) សម្រាប់ត្រៀមដោះស្រាយបំណុលរដ្ឋដែលកើតចេញពីកាតព្វកិច្ចបំណុលជាយថាហេតុ
- ចាត់ចែងការគ្រប់គ្រងសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យ
- ធ្វើសវនកម្មផ្ទៃក្នុងលើប្រតិបត្តិការនៃការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងដឹកនាំការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យបំណុល និងទិន្នន័យពាក់ព័ន្ធ
- រៀបចំ និងបោះផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ និងរបាយការណ៍ពាក់ព័ន្ធ
- ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
- ចាត់ចែងការទូទាត់សេវាបំណុលក្នុងនិងក្រៅប្រទេស ព្រមទាំងការប្រមូលចំណូលសេវាបំណុលពីឥណទាយិក ក្រោមក្របខ័ណ្ឌនៃការឱ្យប្រាក់គេខ្ចី
- កត់ត្រាទិន្នន័យបំណុល និងទិន្នន័យពាក់ព័ន្ធផ្សេងទៀត ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS)
- គ្រប់គ្រងគម្រោងពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ
- ចាត់ចែងការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុលសាធារណៈ (DMFAS)
- ចូលរួមរៀបចំ និងធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់អគ្គនាយកដ្ឋាន
- បំពេញការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំក្រសួង។
នាយកដ្ឋានគ្រប់គ្រងបំណុល មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖
១. ការិយាល័យវិភាគបំណុល
ការិយាល័យវិភាគបំណុល មានភារកិច្ច ដូចតទៅ៖
- រៀបចំ ត្រួតពិនិត្យ និងតាមដានការអនុវត្តឯកសារយុទ្ធសាស្រ្ត និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ
- វិភាគចីរភាពបំណុល ចង្កោមបំណុល ធាតុអំណោយនៃឥណទាន និងហានិភ័យបំណុលពាក់ព័ន្ធ ដោយរួមទាំងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ដែលអាចកើតចេញពីការធានារបស់រដ្ឋលើគម្រោងវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន
- គ្រប់គ្រង និងតាមដានហានិភ័យបំណុលពាក់ព័ន្ធ
- គ្រប់គ្រងគណនីមូលនិធិបម្រុង (Contingency Fund) សម្រាប់ត្រៀមដោះស្រាយបំណុលរដ្ឋដែលកើតចេញពីកាតព្វកិច្ចបំណុលជាយថាហេតុ
- គ្រប់គ្រងសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យ
- រៀបចំនីតិវិធីប្រតិបត្តិការក្នុងការគ្រប់គ្រងបំណុលសាធារណៈ (SOPs) និងការវាយតម្លៃប្រតិបត្តិការនៃការគ្រប់គ្រងបំណុលសាធារណៈ (DeMPA)
- ធ្វើសវនកម្មផ្ទៃក្នុងលើប្រតិបត្តិការនៃការគ្រប់គ្រងបំណុលសាធារណៈ
- ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យបំណុល និងទិន្នន័យពាក់ព័ន្ធ
- រៀបចំ និងបោះផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ និងរបាយការណ៍ពាក់ព័ន្ធ
- ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា។
២. ការិយាល័យទូទាត់សេវាបំណុល
ការិយាល័យទូទាត់សេវាបំណុល មានភារកិច្ច ដូចតទៅ៖
- ទូទាត់សេវាបំណុលក្នុងនិងក្រៅប្រទេស
- ប្រមូលចំណូលសេវាបំណុលពីឥណទាយិក ក្រោមក្របខ័ណ្ឌនៃការឱ្យប្រាក់គេខ្ចី
- កត់ត្រាទិន្នន័យបំណុល និងទិន្នន័យពាក់ព័ន្ធផ្សេងទៀត ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS)។
៣. ការិយាល័យរដ្ឋបាល និងព័ត៌មានវិទ្យា
ការិយាល័យរដ្ឋបាល និងព័ត៌មានវិទ្យា មានភារកិច្ច ដូចតទៅ៖
- ជាច្រកចេញ-ចូលសម្រាប់ឯកសារពាក់ព័ន្ធនឹងការងាររបស់នាយកដ្ឋាន
- គ្រប់គ្រងវត្តមានមន្រ្តីរាជការរបស់នាយកដ្ឋាន
- គ្រប់គ្រងទិន្នន័យ និងឯកសាររបស់នាយកដ្ឋាន
- គ្រប់គ្រងការរៀបចំ តម្លើង និងថែរក្សា ប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS)
- ចូលរួមអនុវត្តការងារពាក់ព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) របស់នាយកដ្ឋាន
- គ្រប់គ្រងឥណទានថវិកាសេវាបំណុល
- គ្រប់គ្រងគណនីគម្រោងពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ
- ចូលរួមរៀបចំ និងធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់អគ្គនាយកដ្ឋាន
- បូកសរុបលទ្ធផលការងារ និងរៀបចំរបាយការណ៍ការងារទៀងទាត់របស់នាយកដ្ឋាន។