នាព្រឹកថ្ងៃអង្គារ ០៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំ អសប អគារ ក នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានដឹកនាំសហការីពាក់ព័ន្ធនៃនាយកដ្ឋានគ្រប់គ្រងបំណុល ទទួលជួបជាមួយមន្ត្រីជំនាញជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវណូម៉ូរ៉ា (Japan – ASEAN Financial Technical Assistance (JAFFA)) ដើម្បីពិនិត្យ, ពិភាក្សា និងផ្តល់យោបល់បន្ថែមពាក់ព័ន្ធនឹងការងារការធ្វើវិសោធនកម្ម “ច្បាប់ស្តីពីមូលបត្ររដ្ឋ” ក្រោមក្របខ័ណ្ឌនៃការអនុវត្តវិធានការជាយុទ្ធសាស្ត្រក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣។





