អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើបេសកកម្មគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការ និងបំណុលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តសិទ្ធិភាព និងចីរភាព។
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល មានភារកិច្ច ដូចតទៅ៖
- រៀបចំ និងចរចាលើរាល់កិច្ចព្រមព្រៀងរបស់រដ្ឋ ពាក់ព័ន្ធនឹងការទទួលហិរញ្ញប្បទានឥតសំណង ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀត
- គ្រប់គ្រង និងសម្របសម្រួលការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការ
- គ្រប់គ្រងបំណុលរបស់រដ្ឋ
- សហការជាមួយក្រសួង ស្ថាប័ន ក្នុងការត្រួតពិនិត្យ និងតាមដានលើការអនុវត្តនីតិវិធីចំណាយថវិកាហិរញ្ញ-ប្បទានសហប្រតិបត្តិការ
- អនុវត្តការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការ រួមទាំងមូលនិធិទ្រទ្រង់ថវិកា និងចំណាយថវិកាបដិភាគ
- ចូលរួមកសាងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
- សហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិជាមួយអង្គភាពពាក់ព័ន្ធ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូពាក់ព័ន្ធនានា
- បំពេញការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំក្រសួង។
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល មាននាយកដ្ឋានក្រោមឱវាទចំនួន ៤ ដូចខាងក្រោម៖
១. នាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី
២. នាយកដ្ឋានសហប្រតិបត្តិការពហុភាគី
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប ដែលអមដោយអនុប្រធានមួយចំនួនជាជំនួយការ។
ការិយាល័យនីមួយៗ ដឹកនាំដោយប្រធានមួយរូប ដែលអមដោយអនុប្រធានមួយចំនួនជាជំនួយការ។
អង្គការលេខរបស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធ នៃប្រកាសនេះ ដូចខាងក្រោម៖
