នាព្រឹកថ្ងៃចន្ទ ០៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំ អសប អគារ ក នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានដឹកនាំសហការីពាក់ព័ន្ធនៃនាយកដ្ឋានគ្រប់គ្រងបំណុល និងនាយកដ្ឋានសហប្រតិបត្តិការពហុភាគី ទទួលជួបជាមួយតំណាងប្រតិភូសហភាពអឺរ៉ុប (EU)ប្រចាំនៅកម្ពុជាដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌលទ្ធផលឆ្នាំ២០១៩ ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងដំណាក់កាលទី២ ឆ្នាំ២០១៩-២០២០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។ កិច្ចប្រជុំ បានពិភាក្សាសង្តត់ធ្ងន់លើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ និងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥។



