GDICDM Editor
2023-03-09T14:57:22+00:00
កាលបរិច្ឆេទផ្សាយ៖ 09/03/2023|ទាក់ទងនឹង៖ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា, ឯកសារ និងការបោះពុម្ពផ្សាយ|
ADB សន្យាផ្តល់ហិរញ្ញប្បទាន ៤០០លានដុល្លារបន្ថែមទៀត លើ ៤៨០លានដុល្លារ ដែលបានឯកភាពរួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) បានសន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា លើ ៤៨០លានដុល្លារ ដែលបានឯកភាពរួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន […]
វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោង (Project Portfolio Database Management System – PPDMS”
នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម ឈួន សំរឹទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អ.ស.ប.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការថ្លែងមតិបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោង (Project Portfolio Database Management System – PPDMS” ដែលគ្រោងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានតានដាន និងត្រួតពិនិត្យការអនុវត្តគម្រោង ហើយមានសិក្ខាកាមចូលរួមប្រមាណ ៤៥ រូប មកពីនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី, នាយកដ្ឋានសហប្រតិបត្តិការពហុភាគី, និងនាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ (១) ផ្សព្វផ្សាយអំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធ PPDMS និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ, និង (២) ផ្តល់ការណែនាំពីការអនុវត្តជាក់ស្តែងនៃការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ PPDMS។
នាឱកាសនោះ ឯកឧត្តមក៏បានផ្តែផ្តាំដល់សិក្ខាកាមទាំងអស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តឱ្យមានចូលរួមលើកជាសំណួរពិភាក្សា […]