កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីប្រឹក្សាការិយាល័យនាយកប្រតិបត្តិតំណាងប្រទេសជាសមាជិករបស់ ADB

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីប្រឹក្សាការិយាល័យនាយកប្រតិបត្តិតំណាងប្រទេសជាសមាជិករបស់ ADB
2019-12-18T08:21:36+00:00 កាលបរិច្ឆេទផ្សាយ៖ 18/12/2019|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នាព្រឹកថ្ងៃអង្គារ ០៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានដឹកនាំសហការីពាក់ព័ន្ធនៃនាយកដ្ឋានសហប្រតិបត្តិការពហុភាគី, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, និងតំណាងអគ្គនាយកដ្ឋានថវិកា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីប្រឹក្សាការិយាល័យនាយកប្រតិបត្តិតំណាងប្រទេសជាសមាជិករបស់ ADB រួមមាន លោក ហ្វីលីព រ៉ូស (Mr. Phillipe Rose), លោក អាលីក អាលីក (Mr. Alik Alik) និង លោក ដាវីដ សូស៊ីតាសវីលី (Mr. David Shoshitashvili) និងអមដោយ the country director of ADB CARM ផងដែរ។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បី៖ (១) ពិភាក្សាការងារជាមួយ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីអភិវឌ្ឍន៍ហិរញ្ញប្បទានដោយ ADB និង (២) ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួន ដែលហិរញ្ញប្បទានដោយ ADB ក្នុងប្រទេសកម្ពុជា។