វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការដក​ប្រាក់​គម្រោង​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>វគ្គបណ្តុះបណ្តាល>វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការដក​ប្រាក់​គម្រោង​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ
2019-12-18T08:25:05+00:00 កាលបរិច្ឆេទផ្សាយ៖ 22/01/2019|ទាក់ទងនឹង៖ ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍, វគ្គបណ្តុះបណ្តាល|

នា​ព្រឹក​ថ្ងៃ​អង្គារ ០២​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Raffles Hotel Le Royal រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល (​អសប​) ដោយមាន​ការគាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការដក​ប្រាក់​គម្រោង​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ប៉ែន ធី​រុង្គ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល និង លោក Joonho Hwang, Principle Portfolio Management ADB CARM ដែលមាន​ការចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍន៍​,​មន្ត្រីអនុវត្តគម្រោង នៃ EAs/IAs និង តំណាង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ ក​សហវ ។