នាព្រឹកថ្ងៃអង្គារ ០២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការដកប្រាក់គម្រោងហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និង លោក Joonho Hwang, Principle Portfolio Management ADB CARM ដែលមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍,មន្ត្រីអនុវត្តគម្រោង នៃ EAs/IAs និង តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ ។




















