កិច្ច​ចូល​រួម​វេទិកា​សកល​លើក​ទី២៥ ស្តី​ពី​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ នៅ​ទីក្រុុង​ប៉ារីស សាធារណៈរដ្ឋ​បារាំង។

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>កិច្ច​ចូល​រួម​វេទិកា​សកល​លើក​ទី២៥ ស្តី​ពី​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ នៅ​ទីក្រុុង​ប៉ារីស សាធារណៈរដ្ឋ​បារាំង។
2018-02-23T08:48:24+00:00 កាលបរិច្ឆេទផ្សាយ៖ 23/02/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នាថ្ងៃព្រហស្បតិ៍ ទី០៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​សហ​ប្រតិ​បត្តិការ​អន្តរជាតិ និង​គ្រប់​គ្រ​ង​បំណុល (អសប) ដឹក​នាំ​សហ​ការី​នាយកដ្ឋាន​គ្រប់​គ្រង​បំណុល នៃ​អសប ចូល​រួម​វេទិកា​សកល​លើក​ទី២៥ ស្តី​ពី​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ ដែល​ប្រព្រឹត្ត​​ចាប់​ពី​ថ្ងៃទី​២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស សាធារណៈ​រដ្ឋបារាំង។

គោល​បំណង​សំខាន់​នៃ​វេទិការនេះ គឺ​ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ស្តី​ពី​ការ​រៀប​ចំ​គោល​នយោ​បាយ និង​ការ​អនុវត្ត​ឧត្ត​មានុ​វត្ត​ជា​អន្តរ​ជាតិ ក្នុង​ការ​គ្រប់​គ្រង​បំណុល​សាធារ​ណៈ ព្រម​ទាំង​កា​រ​អភិវឌ្ឍ​ទីផ្សារ​មូល​បត្រ​រដ្ឋ និង​​មូល​បត្រ​សាជីវកម្ម រវាង​បណ្តា​ប្រទេស​ដែល​ជា​សមាជិក និង​មិន​មែន​ជា​សមាជិក OECD។ ប្រធាន​បទ​សំខាន់​ៗ ដែល​នឹង​ត្រូវ​លើក​យក​ពិភាក្សា​ក្នុង​អង្គ​វេទិកា​រួម​មាន៖
១) បរិ​ស្ថាន​ហិរញ្ញ​ប្ប​ទាន​ក្រោម​បរិយា​កាស​នៃ​បម្រែ​បម្រួល​ម៉ាក្រូ​សេដ្ឋកិច្ច
២) តួនា​ទីនៃ​ឧបករណ៍​បំណុល
៣) បច្ចេក​វិទ្យា​សម្រាប់​ទីផ្សារ​មូល​បត្រ​រដ្ឋ និង
៤) ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​នឹង​បំណុល។