នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានទទួលជួបពិភាក្សាការងារជាមួយលោក Dr Steven Were Omamo អនុប្រធានកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) ទទួលបន្ទុកកិច្ចការគោលនយោបាយ និងជាអ្នកសម្របសម្រួល និងគាំទ្រគោលនយោបាយនិងយុទ្ធសាស្ត្រស្បៀងអាហារ ស្តីអំពីឯកសារយុទ្ធសាស្ត្រ WFP CSP Strategic outcome consultations ក្នុងគោលដៅ៖
(១)បង្ហាញអំពីនិន្នាការនៃការបង្វែរសកម្មភាពអនុវត្តត្រង់កម្មវិធីស្បៀងអាហារទៅជាការពង្រីកតួនាទីចូលរួមអភិវឌ្ឍន៍សមត្ថភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ដំណោះស្រាយការកាត់បន្ថយភាពអត់ឃ្លាន
(២)សុំយោបល់ និងសំណូមពរផ្សេងៗពាក់ព័ន្ធនឹងអាទិភាពនៃអាហារូបត្ថម្ភ និងសន្តិសុខស្បៀងសម្រាប់កម្ពុជា និងតួនាទីរបស់ WFP ក្នុងការពង្រីក និងពង្រឹងកិច្ចពិគ្រោះយោបល់ផ្ទៃក្នុង៕


