នាថ្ងៃព្រហស្បតិ៍ ទី០៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) ដឹកនាំសហការីនាយកដ្ឋានគ្រប់គ្រងបំណុល នៃអសប ចូលរួមវេទិកាសកលលើកទី២៥ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស សាធារណៈរដ្ឋបារាំង។
គោលបំណងសំខាន់នៃវេទិការនេះ គឺដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំគោលនយោបាយ និងការអនុវត្តឧត្តមានុវត្តជាអន្តរជាតិ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋ និងមូលបត្រសាជីវកម្ម រវាងបណ្តាប្រទេសដែលជាសមាជិក និងមិនមែនជាសមាជិក OECD។ ប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកយកពិភាក្សាក្នុងអង្គវេទិការួមមាន៖
១) បរិស្ថានហិរញ្ញប្បទានក្រោមបរិយាកាសនៃបម្រែបម្រួលម៉ាក្រូសេដ្ឋកិច្ច
២) តួនាទីនៃឧបករណ៍បំណុល
៣) បច្ចេកវិទ្យាសម្រាប់ទីផ្សារមូលបត្ររដ្ឋ និង
៤) ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងបំណុល។
![](https://gdicdm.mef.gov.kh/wp-content/uploads/2018/02/28055788_2018620378354840_6409701014497836850_n.jpg)
![](https://gdicdm.mef.gov.kh/wp-content/uploads/2018/02/28377997_2018620375021507_4351209460285301482_n.jpg)
![](https://gdicdm.mef.gov.kh/wp-content/uploads/2018/02/28055690_2018620391688172_3390175733275042249_n.jpg)
![](https://gdicdm.mef.gov.kh/wp-content/uploads/2018/02/28168413_2018620381688173_4923584933301510215_n.jpg)