នាយកដ្ឋានគ្រប់គ្រងបំណុល

នាយកដ្ឋានគ្រប់គ្រងបំណុល 2022-06-17T11:54:45+00:00

នាយកដ្ឋានគ្រប់គ្រងបំណុល បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល លើការងារគ្រប់គ្រងបំណុលសាធារណៈ ដោយរួមទាំងមូលបត្ររដ្ឋ ដោយមានភារកិច្ច ដូចតទៅ៖

  • រៀបចំ ពិនិត្យ និងតាមដានការអនុវត្តឯកសារគោលនយោបាយ យុទ្ធសាស្រ្ត និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ដោយរួមទាំងមូលបត្ររដ្ឋ
  • វិភាគចីរភាពបំណុល ចង្កោមបំណុល ធាតុអំណោយនៃឥណទាន និងហានិភ័យបំណុលពាក់ព័ន្ធ ដោយ រួមទាំងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ
  • គ្រប់គ្រង និងតាមដានហានិភ័យបំណុលពាក់ព័ន្ធ ដោយរួមទាំងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ
  • តាមដានការអនុវត្ត និងធ្វើបច្ចុប្បន្នកម្មនីតិវិធីប្រតិបត្តិការសម្រាប់ការគ្រប់គ្រងបំណុលសាធារណៈ (SOPs for PDM) និងការវាយតម្លៃប្រតិបត្តិការនៃការគ្រប់គ្រងបំណុលសាធារណៈ (DeMPA)
  • គ្រប់គ្រងមូលនិធិបម្រុង (Contingency Fund) សម្រាប់ត្រៀមដោះស្រាយបំណុលសាធារណៈដែលកើតចេញពីកាតព្វកិច្ចបំណុលជាយថាហេតុ
  • ធ្វើសវនកម្មផ្ទៃក្នុងលើប្រតិបត្តិការនៃការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងដឹកនាំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យបំណុល និងទិន្នន័យពាក់ព័ន្ធ
  • រៀបចំ និងបោះផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ និងរបាយការណ៍ពាក់ព័ន្ធ
  • ចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីហិរញ្ញប្បទានឥតសំណង, ការខ្ចីប្រាក់ពីគេ, និងការឱ្យប្រាក់គេខ្ចី
  • ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
  • ទូទាត់សេវាបំណុលសាធារណៈក្នុង និងក្រៅប្រទេស ព្រមទាំងការប្រមូលចំណូលសេវាបំណុលពីឥណាយិក ក្រោមក្របខណ្ឌនៃការឱ្យប្រាក់គេខ្ចី
  • កត់ត្រាទិន្នន័យបំណុល, ទិន្នន័យកាតព្វកិច្ចបំណុលជាយថាហេតុ, និងទិន្នន័យពាក់ព័ន្ធផ្សេងទៀត ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS), ប្រព័ន្ធគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនឹងកាតព្វកិច្ចបំណុលជាយថាហេតុ (Contingent Liabilities Database), និងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមសម្រាប់ការគ្រប់គ្រងបំណុល សាធារណៈ (In-house Database for PDM)
  • ចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
  • គ្រប់គ្រងប្រព័ន្ធ Database ទាំងអស់របស់នាយកដ្ឋាន
  • គ្រប់គ្រងគម្រោងពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ
  • ចូលរួមរៀបចំ និងធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់អគ្គនាយកដ្ឋាន
  • បំពេញការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងក្រសួង។

នាយកដ្ឋានគ្រប់គ្រងបំណុល មានការិយាល័យក្រោមឱវាទចំនួន ៤ ដូចខាងក្រោម៖

១. ការិយាល័យវិភាគបំណុល

ការិយាល័យវិភាគបំណុល មានភារកិច្ច ដូចតទៅ៖

  • រៀបចំ ពិនិត្យ និងតាមដានការអនុវត្តឯកសារគោលនយោបាយ យុទ្ធសាស្រ្ត និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ដោយរួមទាំងមូលបត្ររដ្ឋ
  • វិភាគចីរភាពបំណុល ចង្កោមបំណុល ធាតុអំណោយនៃឥណទាន និងហានិភ័យបំណុលពាក់ព័ន្ធ ដោយ រួមទាំងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ
  • គ្រប់គ្រង និងតាមដានហានិភ័យបំណុលពាក់ព័ន្ធ ដោយរួមទាំងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ
  • តាមដានការអនុវត្ត និងធ្វើបច្ចុប្បន្នកម្មនីតិវិធីប្រតិបត្តិការសម្រាប់ការគ្រប់គ្រងបំណុលសាធារណៈ (SOPs for PDM) និងការវាយតម្លៃប្រតិបត្តិការនៃការគ្រប់គ្រងបំណុលសាធារណៈ (DeMPA)
  • គ្រប់គ្រងមូលនិធិបម្រុង (Contingency Fund) សម្រាប់ត្រៀមដោះស្រាយបំណុលសាធារណៈដែលកើតចេញពីកាតព្វកិច្ចបំណុលជាយថាហេតុ
  • ចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី ហិរញ្ញប្បទានឥតសំណង, ការខ្ចីប្រាក់ពីគេ, និងការឱ្យប្រាក់គេខ្ចី
  • ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
  • បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។

២.​ ការិយាល័យទូទាត់សេវាបំណុល

ការិយាល័យទូទាត់សេវាបំណុល មានភារកិច្ច ដូចតទៅ៖

  • ទូទាត់សេវាបំណុលសាធារណៈក្នុង និងក្រៅប្រទេស
  • គ្រប់គ្រង និងតាមដានការប្រមូលចំណូលសេវាបំណុលពីឥណាយិក ក្រោមក្របខណ្ឌនៃការឱ្យប្រាក់គេខ្ចី
  • ចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី ហិរញ្ញប្បទានឥតសំណង, ការខ្ចីប្រាក់ពីគេ, និងការឱ្យប្រាក់គេខ្ចី
  • ពិនិត្យ និងផ្ទៀងផ្ទាត់ការកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS) នៅដំណាក់កាលទូទាត់ និងប្រមូលសេវាបំណុល
  • ពិនិត្យ ផ្ទៀងផ្ទាត់ និងរៀបចំឯកសារបញ្ជាក់សមតុល្យសន្និធិបំណុល ក្រោមក្របខ័ណ្ឌនៃការខ្ចីប្រាក់ពីគេ និងការឱ្យប្រាក់គេខ្ចី
  • ចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
  • បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។

៣. ការិយាល័យរដ្ឋបាល និងព័ត៌មានវិទ្យា

ការិយាល័យរដ្ឋបាល និងព័ត៌មានវិទ្យា មានភារកិច្ច ដូចតទៅ៖

  • ជាច្រកចេញ-ចូលសម្រាប់ឯកសារពាក់ព័ន្ធនឹងការងាររបស់នាយកដ្ឋាន
  • កត់ត្រាទិន្នន័យបំណុល, ទិន្នន័យកាតព្វកិច្ចបំណុលជាយថាហេតុ, និងទិន្នន័យពាក់ព័ន្ធផ្សេងទៀត ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS), ប្រព័ន្ធគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនឹងកាតព្វកិច្ចបំណុលជាយថាហេតុ (Contingent Liabilities Database), និងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមសម្រាប់ការគ្រប់គ្រងបំណុលសាធារណៈ (In-house Database for PDM)
  • គ្រប់គ្រងប្រព័ន្ធ Database ទាំងអស់របស់នាយកដ្ឋាន
  • ពិនិត្យ និងផ្ទៀងផ្ទាត់ការកត់ត្រាទិន្នន័យ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបំណុល (DMFAS) នៅដំណាក់កាលកត់ត្រា និងរៀបចំរបាយការណ៍
  • រៀបចំ បោះផ្សាយ និងចែកចាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ
  • រៀបចំរបាយការណ៍បំណុល និងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀតរបស់នាយកដ្ឋាន
  • ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
  • ចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
  • សិក្សា និងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា (Supporting Tools) ដើម្បីសម្រួលដល់ប្រតិបត្តិការការងារប្រចាំថ្ងៃ
  • គ្រប់គ្រងឥណទានថវិកាសេវាបំណុលសាធារណៈ
  • គ្រប់គ្រងគម្រោងពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ
  • ចូលរួមរៀបចំ និងធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រងវត្តមានមន្រ្តី និងឯកសាររបស់នាយកដ្ឋាន
  • បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។

៤. ការិយាល័យមូលបត្ររដ្ឋ

ការិយាល័យមូលបត្ររដ្ឋ មានភារកិច្ច ដូចតទៅ៖

  • ចូលរួមរៀបចំ សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអភិវឌ្ឍមូលបត្ររដ្ឋ
  • សម្របសម្រួលលើរាល់កិច្ចការបច្ចេកទេសពាក់ព័ន្ធនឹងមូលបត្ររដ្ឋ ជាមួយអាណត្តិគាហក និងតួអង្គពាក់ព័ន្ធផ្សេងទៀត
  • រៀបចំ និងផ្សព្វផ្សាយផែនការបោះផ្សាយមូលបត្ររដ្ឋ (Issuance Plan)
  • ពិគ្រោះយោបល់ជាមួយអ្នកចូលរួមក្នុងទីផ្សារ (Market Sounding)
  • អភិវឌ្ឍឧបករណ៍មូលបត្ររដ្ឋ (Government Securities Instruments)
  • សិក្សា និងបង្កើតខ្សែកោងទិន្នផល (Yield Curve)
  • ចូលរួមកិច្ចការអភិវឌ្ឍទីផ្សារមូលបត្រ (Securities Market)
  • ចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
  • បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។

ឯកសារយោង៖ ប្រកាសលេខ ២៥២ ស្តីពី ការរៀបចំ​ និងការ​ប្រព្រឹត្ត​ទៅនៃ​នាយកដ្ឋាន​ និងអង្គភាព​ក្រោម​ឱវាទ​ អគ្គនាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ​ និងគ្រប់​គ្រងបំណុល​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ