​កិច្ចប្រជុំ​ផ្ទៃក្នុង​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល (​អសប​)

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>​កិច្ចប្រជុំ​ផ្ទៃក្នុង​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល (​អសប​)
2018-09-11T16:02:59+00:00 កាលបរិច្ឆេទផ្សាយ៖ 11/09/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នា​រសៀល​ថ្ងៃ​អង្គារ ០២​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ មាន​រៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល (​អសប​) ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ឯកសារ​សេចក្តីព្រាង​បច្ចុប្បន្ន​កម្ម​គោលការណ៍​ណែនាំ​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​គម្រោង​(Financial Management Manual-FMM) ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ផ្ទាល់​ដោយ ឯកឧត្តម ប៉ែន ធី​រុង្គ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល ដែលមាន​ការចូលរួម​ពី​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​នៃ​នាយកដ្ឋាន​ទាំង ០៤ របស់ អសប និង​ទីប្រឹក្សាបច្ចេកទេស សរុប​ប្រមាណ​ជិត ៦០​នាក់​។​