ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រងបំណុលសាធារណៈនៅ​សាធារណរដ្ឋ​ឆែក [28-08-18]

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>វគ្គបណ្តុះបណ្តាល>ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រងបំណុលសាធារណៈនៅ​សាធារណរដ្ឋ​ឆែក [28-08-18]
2018-08-29T08:50:47+00:00 កាលបរិច្ឆេទផ្សាយ៖ 29/08/2018|ទាក់ទងនឹង៖ ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍, វគ្គបណ្តុះបណ្តាល|

ចាប់ពី​ថ្ងៃ​២៧-៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​សាធារណរដ្ឋ​ឆែក (​ប្រទេស​ឆេ​កូ​) ឯកឧត្តម ប៉ែន ធី​រុង្គ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អរ​ន្ត​ជាតិ និង​គ្រប់គ្រង​បំណុល បាន​ដឹកនាំ​សហការី​ពាក់ព័ន្ធ​ក្នុង​អគ្គនាយកដ្ឋាន​ទៅ​ចូល​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​។ ជាក់ស្តែង សម្រាប់​កម្មវិធី​ថ្ងៃទី​២៨ ខែសីហា គឺ​ក្រុមការងារ​បាន​ជួប​ជាមួយ (១) មន្ត្រីជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា និង​ស្វែងយល់​ពី​ទីផ្សារ​ហិរញ្ញវត្ថុ (Financial Market) របស់​សាធារណរដ្ឋ​ឆែក (២) មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស ដើម្បី​ពិភាក្សា​លើ​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សាធារណរដ្ឋ​ឆែក​។​