នាព្រឹកថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានដឹកនាំសហការីនាយកដ្ឋានសហប្រតិបត្តិការពហុភាគី ចូលរួមកិច្ចប្រជុំស្តីពី Client Portal for Disbursement (CPD) ជាមួយក្រុមការងារធនាគារ អភិវឌ្ឍន៍អាស៊ី (ADB ) នៅតំណាងស្ថានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB CARM)។



