​កិច្ច​ប្រជុំ​បូក​សរុប​(Debriefing) ស្តី​​ពី​​សវន​កម្ម​​លើ​​របាយ​​ការណ៍​​ហិរញ្ញ​​វត្ថុ​​គម្រោង​​ដែល​ហិរញ្ញ​ប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​ឆ្នាំ២០១៧

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>​កិច្ច​ប្រជុំ​បូក​សរុប​(Debriefing) ស្តី​​ពី​​សវន​កម្ម​​លើ​​របាយ​​ការណ៍​​ហិរញ្ញ​​វត្ថុ​​គម្រោង​​ដែល​ហិរញ្ញ​ប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​ឆ្នាំ២០១៧
2018-07-06T13:40:24+00:00 កាលបរិច្ឆេទផ្សាយ៖ 06/07/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នារសៀលថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៨ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​សហ​ប្រតិ​បត្តិការ​អន្តរជាតិ និងគ្រប់​គ្រង​បំណុល (អសប) ដឹក​នាំ​កិច្ច​ប្រជុំ​បូក​សរុប​(Debriefing) ស្តី​​ពី​​សវន​កម្ម​​លើ​​របាយ​​ការណ៍​​ហិរញ្ញ​​វត្ថុ​​គម្រោង​​ដែល​ហិរញ្ញ​ប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​ឆ្នាំ២០១៧ ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​ការ​ងារ​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ,បណ្តា​គម្រោង​ចំនួន​៣២ ដែល​មាន​ក្រសួង​ចំនួន​១៣ រួម​នឹង​អជ្ញាធរ​អគ្គីសនី​កម្ពុជា, អជ្ញាធរ​សវន​កម្មជាតិ និង​អគ្គី​សនី​កម្ពុជា នៅ​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។