កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​កម្រិត​បច្ចេក​ទេស​ស្តី​ពី គម្រោង​ជំរុញ​ផលិកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ក្រោម​ក្រប​ខ័ណ្ឌ​ហិរញ្ញប្ប​ទាន​ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​កម្រិត​បច្ចេក​ទេស​ស្តី​ពី គម្រោង​ជំរុញ​ផលិកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ក្រោម​ក្រប​ខ័ណ្ឌ​ហិរញ្ញប្ប​ទាន​ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន
2018-03-20T16:21:42+00:00 កាលបរិច្ឆេទផ្សាយ៖ 20/03/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព្រឹត្តិការណ៍|

នាថ្ងៃច័ន្ទ ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ មាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​កម្រិត​បច្ចេក​ទេស​ស្តី​ពី គម្រោង​ជំរុញ​ផលិកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ក្រោម​ក្រប​ខ័ណ្ឌ​ហិរញ្ញប្ប​ទាន​ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ក្រោម​ការ​ដឹកនាំ និង​សម្រប​សម្រួល​ផ្ទាល់​ដោយ​ឯក​ឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ និង​គ្រប់​គ្រង​បំណុល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​បច្ចេក​ទេស និង​ដោយ​មាន​ចូល​រួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន នៃ​រាជរដ្ឋា​ភិបាល និង​បណ្តា​ដៃ​គូ​ឯកជន​ដែល​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ផលិត​កម្មស្រូវ និ​ងការ​នាំ​ចេញ​អង្ករ ផង​ដែរ។

ក្នុង​គោល​បំណង​នៃ​កិច្ច​ពិគ្រោះយោបល់នេះគឺ៖
(១) បង្កើនការផ្សព្វផ្សាយទស្សនាទានគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលជាគម្រោងផ្ដល់សេវាសម្ងួត និង​ស្តុក​ស្រូវ​-អង្ករ ព្រម​ទាំង​ហិរញ្ញប្បទាន ផ្អែក​លើស្តុក​ស្រូវ-អង្ករ
និង (២) ប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយពីតួអង្គពាក់ព័ន្ធ៕