កិច្ចប្រជុំ​បូកសរុប​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ការ​វាយ​តម្លៃ​ប្រតិ​បត្តិការ​នៃ​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ (DeMPA)

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>កិច្ចប្រជុំ​បូកសរុប​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ការ​វាយ​តម្លៃ​ប្រតិ​បត្តិការ​នៃ​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ (DeMPA)
2018-03-20T16:25:56+00:00 កាលបរិច្ឆេទផ្សាយ៖ 16/03/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នារសៀល ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ​ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​សហ​ប្រតិបត្តិការ​អន្តរជាតិ និងគ្រប់គ្រងបំណុល ដឹកនាំកិច្ចប្រជុំ​បូកសរុប​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ការ​វាយ​តម្លៃ​ប្រតិ​បត្តិការ​នៃ​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ​ (Debt Management Performance Assessment – DeMPA) ជាមួយ​​ក្រុម​ការ​ងារ ធនាគារ ពិភព​លោក (World Bank) នៅទី​ស្តី​ការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។