នាថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានដឹកនាំកិច្ចវិប្សនាផ្ទៃក្នុងមួយរបស់ អសប នៅសណ្ឋាគារ Rock Royal ខេត្តកែប ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ពីគ្រប់នាយកដ្ឋាននៃអសប នៃអសប ដើម្បីពិភាក្សាលើប្រធានបទចំនួន ០៣ គឺ៖
១) រៀបចំស្តង់ដារនីតិវិធីប្រតិបត្តិការសម្រាប់ការគ្រប់គ្រងបំណុលសាធារណៈ
២) រៀបចំឯកសារណែនាំស្តីពីកិច្ចដំណើរការពិនិត្យសំណើសុំថវិកាបុរេប្រទានទូទាត់ផ្ទាល់ ទូទាត់/បំពេញឡើងវិញ
៣) រៀបចំឯកសារណែនាំស្តីពីកិច្ចដំណើរការលទ្ធកម្ម និង
៤) ឯកសារណែនាំស្តីពីកិច្ចដំណើរការអនុវត្តគម្រោង។



