នារសៀលថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) ដឹកនាំកិច្ចប្រជុំបូកសរុប(Debriefing) ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុគម្រោងដែលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំឆ្នាំ២០១៧ ដែលមានការចូលរួមពីក្រុមការងារតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ,បណ្តាគម្រោងចំនួន៣២ ដែលមានក្រសួងចំនួន១៣ រួមនឹងអជ្ញាធរអគ្គីសនីកម្ពុជា, អជ្ញាធរសវនកម្មជាតិ និងអគ្គីសនីកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
GDICDM Editor
2018-07-06T13:40:24+00:00
កាលបរិច្ឆេទផ្សាយ៖ 06/07/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|