នៅថ្ងៃទី ០៩-១០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានដឹកនាំសហការីនាយកដ្ឋានសហប្រតិបត្តិការទេ្វភាគី ចុះពិនិត្យការដ្ឋានប្រព័ន្ធធារាសាស្ត្រ ចំនួន ០៨ កន្លែង នៅក្នុងខេត្ត០៣ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តបាត់ដំបង ក្នុងក្របខ័ណ្ឌគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប ដោយទីតាំងទាំង៨កន្លែងនោះមាន០៦កន្លែង ជាអនុគម្រោងហិរញ្ញប្បទានដោយ JICA និង០២កន្លែង ជាគម្រោងហិរញ្ញប្បទានដោយធនាគារអារហ័ណនីហរ័ណចិន។
(រូបភាព៖ គម្រោងហិរញ្ញប្បទានដោយធនាគារអារហ័ណនីហរ័ណចិន)