នាយកដ្ឋានកិច្ចការទូទៅ

នាយកដ្ឋានកិច្ចការទូទៅ 2022-06-17T11:59:16+00:00

នាយកដ្ឋានកិច្ចការទូទៅ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល លើការងារគ្រប់គ្រងកិច្ចការទូទៅ ដោយមានតួនាទីនិងភារកិច្ច ដូចតទៅ៖

  • ជាលេខាធិការដ្ឋានរបស់អគ្គនាយកដ្ឋាន
  • ជាច្រកចេញ-ចូល សម្រាប់ឯកសារពាក់ព័ន្ធនឹងការងាររបស់អគ្គនាយកដ្ឋាន
  • ជាកន្លែងតម្កល់ឯកសារនិងលិខិតស្នាមផ្សេងៗរបស់អគ្គនាយកដ្ឋាន
  • ទទួលបន្ទុកការងារពិធីការ និងទំនាក់ទំនងសាធារណៈរបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រងនិងបែងចែកសម្ភារប្រើប្រាស់ ឧបករណ៍ និងមធ្យោបាយផ្សេងៗរបស់អគ្គនាយកដ្ឋាន
  • សម្របសម្រួលការងារលើកគម្រោងផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ ក្រោមថវិកាគ្រប់គ្រងដោយអគ្គនាយកដ្ឋាន និងទទួលបន្ទុកការងារគណនេយ្យរបស់អគ្គនាយកដ្ឋាន
  • សម្របសម្រួលការចូលរួមកសាងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
  • សម្របសម្រួល និងចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ
  • គ្រប់គ្រងមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យារបស់អគ្គនាយកដ្ឋាន
  • សម្របសម្រួលនិងរៀបចំកម្មវិធីបណ្តុះបណ្តាលផ្សេងៗរបស់អគ្គនាយកដ្ឋាន
  • សម្របសម្រួលនិងរៀបចំកម្មវិធីប្រជុំទៀងទាត់ និងរៀបចំរបាយការណ៍នៃកិច្ចប្រជុំរបស់អគ្គនាយកដ្ឋាន
  • រៀបចំ គ្រប់គ្រង និងថែរក្សាប្រព័ន្ធព័ត៌មានវិទ្យា រួមទាំងគេហទំព័ររបស់អគ្គនាយកដ្ឋាន
  • សម្របសម្រួលការអនុវត្តការងារពាក់ព័ន្ធនឹងព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS)
  • ចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងធុរកិច្ចឌីជីថលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • សម្របសម្រួល និងបូកសរុបលទ្ធផលការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រងឥណទានថវិកា រួមមាន៖ បដិភាគវិនិយោគ, មូលនិធិទ្រទ្រង់ថវិកា, ចំណាយចរន្តក្នុងការអនុវត្តគម្រោង, វិភាគទានដល់អង្គការអន្តរជាតិ, ឧបត្ថម្ភធនដល់សហគ្រាសសាធារណៈ, និងការវិនិយោគ
  • រៀបចំបូកសរុបរបាយការណ៍អនុវត្តចំណូល ចំណាយថវិកា និងរបាយការណ៍សមិទ្ធកម្មនៃការអនុវត្តថវិកា
  • បំពេញការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងក្រសួង។

នាយកដ្ឋានកិច្ចការទូទៅ មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖

១. ការិយាល័យសរុប

  • សម្របសម្រួលការងារលើកគម្រោងផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ ក្រោមថវិកាទទួលបន្ទុករបស់អគ្គនាយកដ្នាន
  • សម្របសម្រួលការងារចូលរួមកសាងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា
  • សម្របសម្រួល និងចូលរួមក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគសាធារណៈ
  • គ្រប់គ្រងឥណទានថវិកា រួមមាន៖ បដិភាគវិនិយោគ, មូលនិធិទ្រទ្រង់ថវិកា, ចំណាយចរន្តក្នុងការអនុវត្តគម្រោង, វិភាគទានដល់អង្គការអន្តរជាតិ, ឧបត្ថម្ភធនដល់សហគ្រាសសាធារណៈ, និងការវិនិយោគ
  • រៀបចំបូកសរុបរបាយការណ៍អនុវត្តចំណូល ចំណាយថវិកា របាយការណ៍សមិទ្ធកម្ម
  • បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។

២.​ ការិយាល័យព័ត៌មានវិទ្យា

  • ផ្តល់ការគាំទ្រខាងបច្ចេកទេសព័ត៌មានវិទ្យាដល់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋាន
  • រៀបចំ និងធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រងការរៀបចំ ការដំឡើង និងការថែរក្សាប្រព័ន្ធបណ្តាញ និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត នៅក្នុងអគ្គនាយកដ្ឋាន
  • រៀបចំ និងបញ្ចូលទិន្នន័យផ្សេងៗ ពាក់ព័ន្ធនឹងចំណាយថវិកាចូលទៅប្រព័ន្ធបណ្តាញ
  • សម្របសម្រួលការអនុវត្តការងារពាក់ព័ន្ធនឹងព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS)
  • សម្របសម្រួលការអនុវត្តការងារពាក់ព័ន្ធនឹងធុរកិច្ចឌីជីថលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។

៣. ការិយាល័យរដ្ឋបាល និងបុគ្គលិក

  • ជាច្រកចេញ-ចូលសម្រាប់ឯកសារពាក់ព័ន្ធនឹងការងាររបស់អគ្គនាយកដ្ឋាន
  • រៀបចំលិខិតស្នាមរដ្ឋបាលនិងបោះពុម្ពឯកសារផ្សេងៗ
  • រៀបចំគម្រោងស្នើសុំថវិការបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រងនិងបែងចែកសម្ភារប្រើប្រាស់ ឧបករណ៍ និងមធ្យោបាយផ្សេងៗរបស់អគ្គនាយកដ្ឋាន
  • ទទួលបន្ទុកការងារគណនេយ្យរបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យារបស់អគ្គនាយកដ្ឋាន រាប់បញ្ចូលទាំងការគ្រប់គ្រងស្ថិតិ ការលើកយោបល់លើការដំឡើងថ្នាក់និងឋានន្តរស័ក្តិ ការរៀបចំប្រាក់បៀវត្ស និងការគាំពារផ្សេងៗ
  • គ្រប់គ្រងវត្តមានមន្រ្តីរាជការរបស់អគ្គនាយកដ្ឋាន
  • គ្រប់គ្រងស្ថិតិបុគ្គលិកជាប់កិច្ចសន្យា របស់អគ្គនាយកដ្ឋានសម្របសម្រួលនិងរៀបចំកម្មវិធីប្រជុំ និងរៀបចំរបាយការណ៍នៃកិច្ចប្រជុំរបស់អគ្គនាយកដ្ឋាន
  • ការងារពិធីការ និងទំនាក់ទំនងសាធារណៈរបស់អគ្គនាយកដ្ឋាន
  • សម្របសម្រួលការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋាន
  • រៀបចំ និងសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលផ្សេងៗរបស់អគ្គនាយកដ្ឋាន
  • បំពេញការងារពាក់ព័ន្ធផ្សេងទៀតតាមការចាត់តាំង។

ឯកសារយោង៖ ប្រកាសលេខ ២៥២ ស្តីពី ការរៀបចំ​ និងការ​ប្រព្រឹត្ត​ទៅនៃ​នាយកដ្ឋាន​ និងអង្គភាព​ក្រោម​ឱវាទ​ អគ្គនាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ​ និងគ្រប់​គ្រងបំណុល​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ