កិច្ចប្រជុំរបស់ក្រុមប្រឹក្សានាយក នៃ AIIB នាទីក្រុងប៉េកាំង ប្រទេសចិន

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>កិច្ចប្រជុំរបស់ក្រុមប្រឹក្សានាយក នៃ AIIB នាទីក្រុងប៉េកាំង ប្រទេសចិន
2019-12-18T08:23:53+00:00 កាលបរិច្ឆេទផ្សាយ៖ 18/12/2019|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នៅថ្ងៃទី០៩-១២ ខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងប៉េកាំង ប្រទេសចិន, ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងជានាយកជំនួស (Alternate Director) ប្រចាំការិយាល័យទី ១១ (តំណាងប្រទេស Afghanistan, Cambodia, Indonesia, Lao PDR, Myanmar, Sri Lanka, និង Timor Leste) នៅក្រុមប្រឹក្សានាយកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank – AIIB) បានចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សានាយក នៃ AIIB ដែលកិច្ចប្រជុំនេះមានរបៀបវារៈធំៗ ចំនួន ០៣ គឺ៖ ១-កិច្ចប្រជុំរបស់ Audit and Risk Committee និង Budget and Human Resource Committee, ២-កិច្ចប្រជុំក្រុមប្រឹក្សានាយក (Board Meeting) ដែលពិភាក្សាអំពីប្រធានបទជាច្រើនដូចជា៖ i. Revision of Financial and Risk Management Policy, ii. Review of Loan Pricing, iii. Corporate Strategy Outline, iv. Annual Report on the Implementation of the Policy on Public Information, v. Environmental and Social Policy Review Plan, vi. Multilateral Cooperation Center for Development Finance, និង vii. Budget 2020-2022 ព្រមទាំងបានពិនិត្យ និងអនុម័តលើគម្រោងចំនួន០៩, និង ៣-កិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានទំនាក់ទំនងអតិថិជន( Client Relation Department ) របស់ AIIB ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្តល់ហិរញ្ញប្បទានរបស់ AIIB ដល់កម្ពុជា។