សិក្ខាសាលាស្តីពី Standard Operating Procedures on Project Investment Management and Procurement for All Externally Financed Projects/Programs in Cambodia

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>សិក្ខាសាលា>សិក្ខាសាលាស្តីពី Standard Operating Procedures on Project Investment Management and Procurement for All Externally Financed Projects/Programs in Cambodia
2019-08-28T10:27:01+00:00 កាលបរិច្ឆេទផ្សាយ៖ 28/08/2019|ទាក់ទងនឹង៖ ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍, សិក្ខាសាលា|

នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំសិក្ខាសាលាស្តីពី Standard Operating Procedures on Project Investment Management and Procurement for All Externally Financed Projects/Programs in Cambodia ក្រោមគម្រោង Strengthening Capacity for Improved Implementation of Externally Funded Project (26-27 August) ដែលដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) ក្នុងគោលដៅបង្កើនសមត្ថភាព និងការយល់ដឹងរបស់ភ្នាក់ងារប្រតិបត្តិ/ភ្នាក់ងារអនុវត្តគម្រោង/កម្មវិធី ដើម្បីត្រៀមអនុវត្តនីតិវិធីរួមបច្ចុប្បន្នកម្មសម្រាប់គ្រប់គ្រងការអនុវត្តគម្រោងវិនិយោគសាធារណៈ ហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ក្រៅប្រទេស ដែលគ្រោងដាក់ឲ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ។