សិក្ខាសាលាស្តីពី កាតព្វកិច្ចសារពើពន្ធក្នុងគម្រោង/កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>សិក្ខាសាលា>សិក្ខាសាលាស្តីពី កាតព្វកិច្ចសារពើពន្ធក្នុងគម្រោង/កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
2019-06-26T17:03:11+00:00 កាលបរិច្ឆេទផ្សាយ៖ 26/06/2019|ទាក់ទងនឹង៖ ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍, សិក្ខាសាលា|

នៅថ្ងៃចន្ទ ០៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា, រាជធានីភ្នំពេញ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) សហការជាមួយធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាស្តីពី “កាតព្វកិច្ចសារពើពន្ធក្នុងគម្រោង/កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍”Tax Requirements/Obligations Under the Projects/Programs Financed by Development Partner (DPs) ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) និង លោក Joonho Hwang ស្ថានតំណាង ADB CARM ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ប្រចាំកម្ពុជា (ADB, JIC, WB, AFD, IFAD, KfW Phnom Penh Office, Korea Eximbank, Chinese Embassy Cambodia), ភ្នាក់ងារប្រតិបត្តិ/ភ្នាក់ងារអនុវត្តគម្រោង/កម្មវិធីមកពីបណ្តាក្រសួង ស្ថាប័ន និងតំណាងអង្គភាពក្រោមឱវាទនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។