នាព្រឹកថ្ងៃពុធ ៦ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) សហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យនៃកិច្ចលទ្ធកម្មកម្រិតប្រទេស, វិស័យ និងភ្នាក់ងារប្រតិបត្តិគម្រោង ក្រោមការដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និង លោក Joonho Hwang ស្ថានតំណាង ADB CARM ដោយមានការចូលរួមដោយភ្នាក់ងារប្រតិបត្តិអនុវត្តគម្រោង, ដៃគូអភិវឌ្ឍន៍, ស្ថាប័នពាក់ព័ន្ធ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការពិនិត្យលើលទ្ធផលសិក្សា និងវាយតម្លៃកម្រិតហានិភ័យនៃកិច្ចលទ្ធកម្ម ក៏ដូចជាការផ្តល់នូវធាតុចូលបន្ថែម។







