នាព្រឹកថ្ងៃសុក្រ ១២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វេភ្នំពេញ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំកិច្ចពិភាក្សាលើកទី២ ស្តីពីសេចក្តីព្រាងនីតិវិធីរួមបច្ចុប្បន្នកម្មសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ដោយមានការចូលរួមដោយភ្នាក់ងារប្រតិបត្តិ/អនុវត្តគម្រោង, ដៃគូអភិវឌ្ឍន៍, ស្ថាប័នពាក់ព័ន្ធពាក់ព័ន្ធ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងប្រមូលនូវធាតុចូលបន្ថែម និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងនីតិវិធីរួម។