ជំនួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មកពី​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ (AMRO)

ទំព័រដើម>[:km]ផ្សេងៗ[:][:en]Uncategorized[:], កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍>ជំនួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មកពី​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ (AMRO)
2018-09-06T18:21:51+00:00 កាលបរិច្ឆេទផ្សាយ៖ 06/09/2018|ទាក់ទងនឹង៖ ផ្សេងៗ, កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ពស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​បន្ទប់​ប្រជុំ អសប ក្នុង​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម ប៉ែន ធី​រុង្គ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល បាន​ដឹកនាំ​សហការី​នាយកដ្ឋាន​គ្រប់គ្រង​បំណុល ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មកពី​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ (AMRO) ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ព័ត៌មាន និង​វិភាគ​ស្ថានភាព​ទូទៅ ក៏ដូចជា​ការ វិ​វ​ឌ្ឍ​ថ្មីៗ​នៃ​សេដ្ឋកិច្ចកម្ពុជា សំដៅ​បន្ត​ពង្រឹង និង​អភិវឌ្ឍន៍​មុខងារ​អង្កេត​តាមដាន​សេដ្ឋកិច្ច​របស់ AMRO ក្នុង​តំបន់​អាស៊ាន​បូក​៣​។​