​កិច្ចប្រជុំ​ជាមួយ​ក្រុម​បេសកកម្ម​បច្ចេកទេស​របស់​ធនាគា​រ​ពិភពលោក ដើម្បី​រៀបចំ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​នៅ​កម្ពុជា

ទំព័រដើម>ព័ត៌មាន និងព្រឹត្តិការណ៍>ព្រឹត្តិការណ៍>កិច្ចប្រជុំ>​កិច្ចប្រជុំ​ជាមួយ​ក្រុម​បេសកកម្ម​បច្ចេកទេស​របស់​ធនាគា​រ​ពិភពលោក ដើម្បី​រៀបចំ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​នៅ​កម្ពុជា
2018-07-18T11:10:38+00:00 កាលបរិច្ឆេទផ្សាយ៖ 18/07/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|

នា​ព្រឹក​ថ្ងៃ​ពុធ ០៦​កើត ខែ​ទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ពស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ លោក ហ៊ុល បុ​ណ្ណា​រ័ត្ន អនុប្រធាននាយកដ្ឋាន​សហប្រតិបត្តិការ​ពហុ​ភាគី នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល (​អសប​) តំណាង ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអសប បាន​ដឹកនាំ​សហការី​ការិយាល័យ​សហប្រតិបត្តិ​ការ​ពហុភាគី​ទី​២ ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​បេសកកម្ម​បច្ចេកទេស​របស់​ធនាគា​រ​ពិភពលោក ដើម្បី​រៀបចំ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​នៅ​កម្ពុជា (Cambodia Agricultural Sector Diversification Project – CASDP) ដឹកនាំ​ដោយ លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា អមដោយ លោកស្រី ចំរើន មុទិតា ប្រធាន​ក្រុមបច្ចេកទេស និង​ជា​អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍ជនបទ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​អនុវត្ត​គម្រោង និង​តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​