នារសៀលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានដឹកនាំសហការីនាយកដ្ឋានសហប្រតិបត្តិការពហុភាគី ចូលរួមកិច្ចប្រជុំបូកសរុបជាមួយក្រុមការងារ ADB Final Review Mission
ក្រោមគម្រោងស្តារឡើងវិញបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលខូចខាតដោយសារទឹកជំនន់ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។