នាថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម ប៉ែន ធីរុង្គ និងសហការីនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អសប) បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ នៃឆ្នាំ២០១៧ និងប្រចាំឆ្នាំ២០១៧ នៃការអនុវត្តផែនការសកម្មភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
GDICDM Editor
2018-03-06T16:53:20+00:00
កាលបរិច្ឆេទផ្សាយ៖ 06/03/2018|ទាក់ទងនឹង៖ កិច្ចប្រជុំ, ព័ត៌មាន និងព្រឹត្តិការណ៍, ព្រឹត្តិការណ៍|