នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (អ.ស.ប) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់
ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអ.ស.ប និងដោយមានការចួលរួមពីតំណាងក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,សហព័ន្ធស្រូវអង្ករ, ក្រុមហ៊ុន ហ្រ្គីន ត្រេដ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រោងម៉ាស៊ីនកិនស្រូវ, អ្នកនាំចេញអង្ករ, សហគមន៍កសិករ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសណ្ឋាគារ ខេមរា បាត់ដំបង១ ខេត្តបាត់ដំបង។