នារសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧, ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការវាយតម្លៃសំណើគម្រោង SDIP ដែលមានការចូលរួមពីក្រសួងរ៉ែ និងថាមពល , ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងទេសចរណ៍ និងកំពង់ផែស្វយ័តភ្នំពេញ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។







