នាព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧, ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បានដឹកនាំសហការី អសប ពាក់ព័ន្ធមួយចំនួន ចូលរួមកិច្ចប្រជុំពិភាក្សាលើការងារសិក្សា និងវាយតម្លៃលើឯកសារសំណើគម្រោង Trade Facilitation E-Government Cooperation for Cambodia របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


