នៅរសៀលថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បានដឹកនាំ កិច្ចប្រជុំជាមួយក្រុមការងារធនាគារពិភពលោកដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការផ្តល់ជំនួយបច្ចេកទេសស្តីពីការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន ។


