នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧, ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បានដឹកនាំសហការី អសប ពាក់ព័ន្ធមួយចំនួន ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ (Proposed Product Review Consultation Mission on 26 September 2017) ជាមួយក្រុមការងារតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការចូលរួមពី Mr. Tomoyuki Kimura, Deputy Director General, Strategy and Policy Department (SPD) និង Ms. Allison Woodruff, Senior Planning and Policy Specialist នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។






