នាថ្ងៃច័ន្ទ ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពី គម្រោងជំរុញផលិកម្មស្រូវ និងការនាំចេញអង្ករក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់ដោយឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងជាប្រធានក្រុមការងារបច្ចេកទេស និងដោយមានចូលរួមពីតំណាងក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល និងបណ្តាដៃគូឯកជនដែលមានការពាក់ព័ន្ធក្នុងផលិតកម្មស្រូវ និងការនាំចេញអង្ករ ផងដែរ។
ក្នុងគោលបំណងនៃកិច្ចពិគ្រោះយោបល់នេះគឺ៖
(១) បង្កើនការផ្សព្វផ្សាយទស្សនាទានគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលជាគម្រោងផ្ដល់សេវាសម្ងួត និងស្តុកស្រូវ-អង្ករ ព្រមទាំងហិរញ្ញប្បទាន ផ្អែកលើស្តុកស្រូវ-អង្ករ
និង (២) ប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយពីតួអង្គពាក់ព័ន្ធ៕